ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 13, 2024

ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រសួង​ព័ត៌មាន បន្តចូលរួមធ្វើឱ្យ​សម្រេចបា​ននូវសិទ្ធិ​ជាមូលដ្ឋាន​ទាំង៤ រប​ស់កុមារ ក្នុងបុព្វ​ហេតុបង្កើតធនធា​នមនុស្សប្រកបដោ​យចំណេះដឹង មានសុជីវធម៌ គុណ​ធម៌ ចរិយាធ​ម៌ និងសីលធម៌

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជា​កា​រផ្តល់នូវឱកាស​ដល់កុមារា កុមារី បានបញ្ចេញនូ​វសមត្ថភាព និង ទេពកោសល្យ តាមរយៈ​សិល្បៈតន្ត្រី និង​ចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើ​ម្បីប្រែក្លាយ​រូប​ភាព ខ្លឹមសារទៅ​ជាការអប់រំ ផ្តល់ចំណេះ​ដឹងជាប្រ​យោជន៍យូរអង្វែង​សម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអ​ប់រំ ផ្សារភ្ជាប់ ​ជាមួយនឹង​សិល្បៈ ​តន្ត្រី ។




ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័​ត៌មាន មានប្រសាសន៍បែបនេះក្នុងឱកាសដែរឯកឧត្តម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស​សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សា​ខាក្រសួងព័ត៌មាន អញ្ជើញ​ជាអធិបតី​ក្នុពិធី​បើក​មហោស្រពតន្ត្រី និងចម្រៀង​កុមារ ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ទីស្តីការក្រ​សួងព័ត៌មាន នារសៀលថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២៤ ។


ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ជម្រាបជូនដែរថា តាមរយៈបទពិ​សោធន៍នៅតាម​បណ្តា​ប្រ​ទេសនានាទូទាំង​សកលលោក សិល្បៈពិតជាមានឥទ្ធិពល យ៉ាងខ្លាំងក្លាទៅលើ​ចិត្តគំនិតរប​ស់បុគ្គលគ្រប់រូប ហើ​យក្រៅពីមានតួនាទីជា​ចំណីអារម្មណ៍រប​ស់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់​វណ្ណៈ សិល្បៈក៏មាន​តួនាទីយ៉ាងសំខាន់ក្នុងការផ្សារ​ភ្ជាប់នឹងជីវិតមនុស្ស ដោយមិនអាច​កាត់ផ្តា​ច់ឃ្លាត​គ្នាបានឡើយ។ ដូច្នេះ កុមារក៏ត្រូវមានចំណីអារម្មណ៍ផ្ទាល់ ដែលជាចំ​ណែកមួយនៅក្នុង​វិធីអប់រំទាំងឡាយ ដើម្បីបណ្តុះនិស្ស័យល្អៗរបស់កុមារឱ្យស្ថិតលើផ្លូវមួយឆ្ពោះទៅរកភាពថ្លៃថ្នូរ នៃមនុស្សជាតិ និងក្លាយជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។


ឯកឧត្តម នេត្រ ភក្ត្រា បានគូ​សបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីកុមារបា​នលើកប្រធានបទសម្រាប់ទិវាកុមារ កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើ​កុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យ បដិវត្តកម្មឌីជីថល” ក្នុងអាណត្តិនៃ​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹ​កនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដោយសម្តេចធិបតី ផ្ទាល់ក៏ជាប្រធាន​កិត្តិយស​នៃក្រុម​ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនេះផងដែរ


ស្របនឹងប្រធានបទខាងលើនេះ រូបភាពនឹងខ្លឹមសារមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ ក្រសួងព័ត៌មាន ដែលបានរៀបចំចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំនេះ គឺជាការប្តេជ្ញា​ចិត្តរួមគ្នារ​បស់ ក្រុមការងារជំនាញទាំង ៥អគ្គនាយកដ្ឋាន និងក្រុមការងារដើម្បីកុមារក្រសួងព័ត៌មាន ដែល​ជាសេ​នាធិការ បានចូលរួមចំណែកយ៉ាងសកម្មលើវិស័យកុមារ។ ឯកឧត្តម រដ្ឋមន្រ្តី សូមស​ម្តែងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេស លោកជំទាវ ច័ន្ទ ធី និងក្រុមការងារ​ដែលបា​នផ្តួចផ្តើមគំនិត និងខិតខំរៀបចំកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង វិញ ហើយសូម​ថ្លែងអំណរគុណដល់ឯកឧត្តម ហួត ឃាងវេង ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ថវិកាប​ន្ថែម​ពីសប្បុរសជននានាសម្រាប់គាំទ្រដល់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤នេះ ឆ្លើយត​បតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិកាជាតិដែលទទួលបានការគាំទ្រ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​ព័ត៌មានក័បានថ្លែងអំណរគុ​ណយ៉ាងជ្រាលជ្រៅ​ដល់រាជ​រដ្ឋាភិបាល ដែលបានផ្តល់ថវិកា និងសប្បុរជននានាឧបត្តម្ភថវិកាបន្ថែម រួមមាន ក្រុមហ៊ុន CHIP MONG , ធនាគារកាណាឌីយ៉ា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ភេសជ្ជៈ Krud, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុន Metfone ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប PPCTV, ទូរទស្សន៍ CTV8 HD, និង NRC NEW RADIO GENERA​TION,ដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភដល់កម្មវិធីមហោស្រព តន្ត្រីនិងចម្រៀង​កុមារឆ្នាំ២០២៤


ឆ្លៀតក្នុងឱកា​សនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំ​ពោះក្រសួងអប់រំ​យុវជន និងកីឡា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អគ្គនាយក-អគ្គនាយិកា លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមក​ពីសាលារដ្ឋ និងសាលាឯកជននានាទូទាំងប្រទេសកម្ពុជា ដែលបានខិតខំ​ប្រឹងប្រែងក្នុងកិ​ច្ចដំណើរការរៀបចំ និងចូលរួមក្នុងមហោស្រពនាពេលនេះ។ នៅក្នុងឱកាសប្រ​កបដោយក្តី​សប្បាយរីករាយនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមជូនពរដល់ក្មួយៗ កុមារា កុមារី ដែលមកចូលរួមទាំងអស់ទទួលបានជោគជ័យទៅតាមសមត្ថភាពរបស់ក្មួយៗរៀងៗខ្លួន។


មហោស្រពតន្ត្រី និង ចម្រៀងកុមារ ឆ្នាំ២០២៤ មានសិស្សសាលារដ្ឋ និងសាលាឯកជន ក្នុងរាជធា​នី-ខេត្ត សរុប ៣៤ក្រុម ស្មើ នឹងចំនួនកុមារចូលរួមប្រមាណ ២០០នាក់ នឹងមកបង្ហាញ​សមត្ថភាព ទេពកោសល្យ ដើម្បីក្លាយជាម្ចាស់​ពានរង្វាន់ក្រសួងព័​ត៌មាន ដែលត្រូវប្រកា​សក្នុងពិធីបិទ​នៅថ្ងៃទី២​៧ ខែឧសភា ឆ្នាំ២០០៤៕





















0 comments:

Post a Comment