ច្ចុប្បន្ននេះ អគារBurj Khalifa នៅប្រទេសអារ៉ាប់រួម គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់៨២៨ម៉ែត្រ ខណៈអគារ ដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃ នាពេលបច្ចុប្បន្ន មានកម្ពស់៣១៨ម៉ែត្រ និងមាន៧០ជាន់ ដែលអគារនោះ មានឈ្មោះថា Magnolias Waterfront Residences Iconsiam។
លោកសេដ្ឋា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបានជួបជាមួយក្រុមហ៊ុន មកពីតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន ដូចជា ក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ដោយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត”។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Emaar Group ក៏ជាអ្នកគ្រប់គ្រង អគារ Burj Khalifa នៅទីក្រុងឌូបៃផងដែរ។ លោកសេដ្ឋាបានបញ្ជាក់ថា “ការអភិវឌ្ឍន៍អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកនឹងបង្កើតបានជាការវិនិយោគដ៏មានតម្លៃ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ”។នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមថាក្រុមអ្នកវិនិយោគនឹងសិក្សាពីគម្រោងនេះរួចហើយទើបស្នើឡើងនៅពេលក្រោយ។លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg ថាអ្នកវិនិយោគ ចាប់អារម្មណ៍ក្នុងការបង្កើតគម្រោងធំៗនៅប្រទេសថៃ។លោកបន្តថា លោកសេដ្ឋាបានដាក់សំណើរក្នុងការសាងសង់អគារខ្ពស់បំផុតនៅប្រទេសថៃ ហើយអ្នកវិនិយោគមិនបានច្រានចោលនោះទេ”៕ប្រែសម្រួលដោយនាយកនិពន្ឋ៖ សុិន សុខរ៉ា
0 comments:
Post a Comment