ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Thursday, May 16, 2024

មន្ត្រីជាន់ខ្ពស់អន្តោប្រវេសន៍ ចុះជួបសំណេះ​សំណា​ល និង​ពិនិត្យប៉ុស្តិ៍នគរ​បាលច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយ​ករងអន្តោប្រវេសន៍ និងលោក​ឧត្ដម​សេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋានច្រកទ្វារទី១ អមដំ​ណើរដោ​យលោកឧត្ដម​សេនីយ៍ វរ​សេនីយ៍ អនុប្រធា​ននា​យកដ្ឋាន និង​សហកា​រី​ នា​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ២០២៤ បានអ​ញ្ជើញ​ចុះបំពេញបេ​សក​កម្មនៅប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយមា​នជ័យ



ការចុះបំពេញ​បេសកកម្មនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដ​មសេនីយ៍ទោ រួមទាំងស​ហការី បានអញ្ជើញទៅត្រួត​ពិនិត្យភូមិសាស្ត្រ ស្លាបឆ្វេង ស្លាបស្ដាំ និងគោល​ដៅប្រតិប​ត្តិការរប​ស់ប៉ុស្តិ៍ បន្ទាប់​មកជួបប្រជុំសំ​ណេះសំណាល​ជាមួយមន្ត្រី នៅ​សាលប្រជុំស្ថានី​យរថភ្លើងប៉ោយប៉ែត

ក្នុងកិច្ចសំណេះសំណាល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ បានពាំនាំនូវកា​រផ្ដាំផ្ញើកា​រសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនា​យកដ្ឋាន​អន្តោប្រវេសន៍ និងបានមានម​តិក្រើនរំលឹកដល់​មន្ត្រីប៉ុស្តិ៍ទាំង​អស់ ត្រូវខិតខំបំពេ​ញតួនា​ទីភា​រៈកិច្ចបម្រើសេ​វាជូនអ្នកដំ​ណើរជាតិ-អន្តរជា​តិ ឱ្យបានល្អប្រសើរ ប្រកបដោយ​ស្នាម​ញញឹម សុជីវធម៌ ភាពទន់ភ្លន តែត្រូវហ្មត់ចត់ក្នុងការងារ ជាពិសេសត្រូវ​យកចិត្តទុក​ដាក់ខ្ពស់​ចំពោះ​មុខសញ្ញាបញ្ជីខ្មៅដែល​ថ្នាក់លើប្រគ​ល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យកងកម្លាំនគរបាលជាតិលេខ ៨៣៧ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឱ្យបានខ្ជាប់ខ្ជួន និហត្រូវប​ង្កើនស្មារតី​ទទួលខុសត្រូវ​បន្ថែមទៀតក្នុងការសម្របសម្រួលដំណើរចូល-ចេញជូនពលករខ្មែរ​ដែលទៅធ្វើការ​ងារនៅក្រៅប្រទេស បើទោះបីជាកន្លងមកប៉ុស្តិ៍នគរបា​លច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អនុវត្តបា​នល្អប្រសើរយ៉ាងណាក៏ដោយ


ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានសម្ដែងនូវការកោតសរសើរ និងវាយត​ម្លៃខ្ពស់ដ​ល់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវា​ទទាំងអស់ដែលបា​នខិតខំប្រឹង​ប្រែង​យកអស់ពីកម្លាំងកាយចិត្ត ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជាពិសេស​ជា​មួ​យភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ឯកឧត្តម ក៏បានផ្តល់នូវអនុសា​សន៍បន្ថែមមួយចំនួន​ដើម្បីឆ្លុះបញ្ចាំងពី​គន្លឹៈក្នុងការប​ញ្ជាដឹកនាំមន្រ្តី​ក្រោមឱវា​ទប្រកប​ដោយស្ថេរភាព និងប្រសិទ្ធិភាពខ្ពស់









0 comments:

Post a Comment