ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Saturday, May 18, 2024

អាណាព្យាបាល និង សិស្សនិស្សិត បានថ្លែងអណរគុណចំពោះ អភិបាលខេត្តប៉ៃលិន ដែលបានគិ​តគូខ្ពស់​ពីសុខទុក្ខរប​ស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 

ប៉ៃលិន៖កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២​៤ អាណាព្យាបាល និង សិស្សនិស្សិត បាន​សម្តែ​ងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអណរគុណ​ចំពោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃ​លិន 



ដែលបានគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេ​សយុវជ​នដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេ​សជាតិនាពេលអនាគត បន្ទាប់ពីរថយន្តក្រុងរប​ស់រដ្ឋ​បាល​ខេត្តប៉ៃលិន ចំនួន ៤គ្រឿង បានដឹកជញ្ជូនសិស្ស និស្សិត ចំនួន ៤៥នាក់ ទៅបន្តកា​រសិក្សា នៅតាមគ្រឹះស្ថានឧត្ត​មសិក្សានានា ក្នុងខេត្តបាត់ដំបង ដោយឥតគិតថ្លៃ តាមការសន្យា។


ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យ​ផ្សេងៗដែលអា​ចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោល​បំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្ត​ប៉ៃលិនបានដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូន​សិស្សនិស្សិត​ជារៀងរាល់​សប្តាហ៍​ដោយ​ឥត​គិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម៖

- ​ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណ​ត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន

- ​ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំ​ណ​ត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ។


ដូចនេះ​បើសាធារណៈជន មាតាបិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមាន​បំណងចង់​ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមកទីចាត់ការរដ្ឋបាល សាលា​ខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩ ២៩៥ / ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរា​ល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ៕










0 comments:

Post a Comment