ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Tuesday, May 28, 2024

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតីក្នុងពិធីប្រកាសចូល​កាន់មុខតំណែង ផ្ទេរភា​រកិច្ច និងបំពាក់​ឋានន្តរសក្កិ ជូនយោ​ធិន​ នៃកង​រាជអាវុធហត្ថ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ​លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​កា​រកងរា​ជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់​មុខតំណែង ផ្ទេរ​ភារកិច្ច និងបំពាក់​ឋានន្តរសក្កិ ជូនយោធិន នៃក​ងរាជអាវុធហត្ថចំនួន​៤៦រូប ក្នុង​នោះ តម្លេីងឋា​នន្តរសក្កិចំនួន​១៥រូប មានថ្នាក់​អនុសេនីយ៍ឯក ចំនួន៦រូប , ថ្នាក់អនុសេនី​យ៍ទោ​ចំនួន៥រូប , នាយឯកចំនួន៤រូប។ តម្លេីងឋានន្តរសក្កិ និ​ងផ្លាស់ភារកិច្ច ២៦នាក់ រួមមាន ថ្នាក់អ​នុសេនីយ៍ឯកចំនួ​ន១៦រូប , ថ្នាក់អនុសេនីយ៍ត្រី ចំនួន១រូប, ថ្នាក់អនុសេនីយ៍ទោចំនួន៦រូប និង​ផ្ទេរភារកិច្ចចំនួន៥រូប។



ពិធីនេះបានធ្វើឡើងនៅ​សាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការ​អញ្ជេីញចូលរួមពីលោ​កមេបញ្ជាកា​ររង នាយសេនា​ធិការរង លោកប្រ​ធានមន្ទីរ​ទាំង៧ លោកមេ​បញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង ស្រុក ទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធ​ហត្ថចូលរួម​សរុបចំនួន​២៣៣នាក់ផងដែរ ។


នាឱកាសនោះដែរលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត ក៏បាន​ពាំនាំនូ​វប្រសាសន៍សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ។


ក្នុងនោះដែរលោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងក​ងរាជអាវុធហត្ថ​ទាំងឣស់ដែលកន្លង​មកបានចូលរួម​សហការយ៉ាង​សកម្មជាមួយ​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រ​ជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ ក្នុងស្មារតីនេះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ស្នើឱ្យកងកម្លាំងក​ងរាជអាវុធហត្ថ​ទាំងអស់ បន្តនូវស្មារតី​គោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រនៃយើង ត្រូវរួមគ្នាការពារ​សន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសា​ងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។


ជាងនេះទៅទៀតលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្ធផ្សាយ​សេចក្ដីណែនាំ ឯកឧត្ដម នាយឧត្ដម​សេនីយ៍ វង្ស ពិសេន ឣគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហា​នរង និងពលទាហាន នៃកងរាជឣាវុធហត្ថផងដែរ៕




































0 comments:

Post a Comment