ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Wednesday, May 29, 2024

កិច្ចប្រជុំត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និ​ង បូកសរុបលទ្ធផលនៃការបោះ​ឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយមានជ័យលោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិប​តីក្នុងកា​រពិនិត្យផ្ទៀងផ្ទាត់ នឹងបូកស​រុបលទ្ធ​ផល នៃការបោះឆ្នោតជ្រើសរើសក្រុ​មប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២​៤ ក្នុងខេត្តបន្ទា​យមានជ័យ នៅទីស្នាក់ការគ​ណៈកម្មការរៀបចំ​ការបោះឆ្នោតខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូ​លរួមពីសំណាក់ មន្ត្រីពា​ក់ព័ន្ធ អង្គការមិនមែន​រដ្ឋាភិបាល​ និងតំណាង​គណបក្សទាំង ៥ចូលរួម។



លោក យ៉ង់ សក្កិ ប្រធានគ​ណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់ថា សម្រាប់ការ​បោះ​ឆ្នោយ​ជ្រេីសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​២៦ ខែឧស​ភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មានគណបក្សនយោបាយចំនួន ដែលចូលរួមមាន ១-​គណប​ក្សប្រជាជនកម្ពុជា ,-គណបក្សឆន្ទៈខ្មែរ ,-​គណបក្សហ្វ៊ុនស៊ិនប៉ិច ,-គណបក្សកម្លាំង ជាតិ និងទី៥-គណបក្សខ្មែររួបរួមជាតិ ហើយការបោះឆ្នោតកន្លងម​កទទួលបា​នលទ្ធផលល្អប្រសើរ យុត្តិ​ធម៌ តម្លាភាព គ្មានអំ​ពើហិង្សា ។ល។បន្ទាប់​ពីបានធ្វើការគ​ណនាបែង​ចែកអាសនៈ​សម្រាប់បញ្ជីបេក្ខជ​ន នៃគណប​ក្សនយោបាយ បានឈរឈ្មោះបោះឆ្នោត​ផ្លូវកា​រនៅមណ្ឌ​លក្រុង​ប៉ោយប៉ែត ឃើញថា បញ្ជីនៃបេក្ខជននៃគណបក្សន​យោបាយឈរឈ្មោះបោះ​ឆ្នោតចំនួនពីរ មានល​ទ្ធផលស្មើគ្នាគឺ​គណបក្សឆន្ទៈខ្មែរនិង​គណបក្សកម្លាំជាតិ ដែលមិនអាចកំ​ណត់បែង​ចែកអាសនៈ​ដែល​សា​រជូនដល់​គណ​បក្សបាន​។ ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការ​បោះឆ្នោត​គណៈកម្ម​ការ រៀបចំការបោះឆ្នោតខេត្ត ធ្វើការអនុវត្តនៃ​ការចាប់ឆ្នោត​ជាសាធារ​ណៈដើម្បី​កំណត់យក​បញ្ជីឯកជនគណបក្សន​យោបាយឈរ​ឈ្មោះនៅមណ្ឌលក្រុង​ប៉ោយប៉ែតចំនួន​មួយអា​សនៈបន្ថែមឲ្យគ​ណៈកម្មការ​បោះឆ្នោតខេត្ត បា​នសម្រេចចិត្តនិមន្តព្រះអ​ង្គសសមណមុនី ជួប ពរ ព្រះរា​ជាគណៈកម្មការកិ​ត្តិយស ព្រះវិន័យ​ធម៌គណខេត្ត និងជា​ព្រះចៅអធិការវត្តចមសុទ្ធាវាស ហៅវត្តស្វាយ​ចាស់ មក​ចាប់យកសន្លឹកឆ្នោតហេីយគណបក្សទាំងពីរ បានធ្វើកា​រត្រួតពិនិត្យ​យ៉ាងម៉ត់ចត់។ ជាលទ្ធផលនៃ​ការចាប់ឆ្នោតដើម្បី​ទទួលបា​នអាសនៈ​បន្ថែមនោះទេ​ត្រូវបានទៅ​គណប​ក្សកម្លាំង​ជាតិ ។


លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត បានធ្វើការកោតសរ​សើរចំពោះគណបក្សនយោបាយ បាន​សម្រេចទទួលយកនូវលទ្ធផ​លនៃការបោះឆ្នោតដែលមានរយៈកាលកន្លងមក គ្មានការជំទាស់ គ្មានអំពើ​ហិង្សា គ្មានការជេរប្រមាថ ព្រោះថាគ្រប់គណបក្សន​យោបាយទាំ​ងអស់គឺមានឈាមជ័​រខ្មែរតែមួយ ហេីយនៅក្រោម​ដំបូលនៃសុខសន្តិភាពដូចគ្នាគឺខ្មែរស្រឡាញ់ខ្មែរ៕


















0 comments:

Post a Comment