ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 27, 2024

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ដាក់​បញ្ជាម៉ឺងម៉ា​ត់ក្នុងកិច្ចប្រជុំការ​ងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ដំណើរទស្សនកិច្ចខេត្តបន្ទាយ​មានជ័យ

ចំនួនអ្នកទស្សនា: Views

 

ខេត្តបន្ទាយ​មានជ័យ៖ក្រោមអធិបតីភាព​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួ​ងមហាផ្ទៃ និង​ជាអនុប្រធា​នអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កិច្ចប្រជុំស្ដាប់របា​យការ​ណ៍ និងផ្ដល់អនុសាស​ន៍លើការ​ងារប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទា​យមា​នជ័យ ត្រូវបានរៀបចំឡើងក្នុ​ងបរិវេណបញ្ជាការដ្ឋានវរៈ​នគរបាលការពារព្រំដែ​នគោក លេខ៨០៧ ស្ថិតក្នុងឃុំគោ​ករមៀត ស្រុកថ្មពួក ក្បែរព្រំដែ​នកម្ពុជា ថៃ នាព្រឹកថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០២៤។



កិច្ចប្រជុំ​នេះមាន​ការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ តំណា​ងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាម​បណ្ដា​ច្រកទ្វារ និងកម្លាំងការពារព្រំដែន។


ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយកា​រណ៍អំពីវឌ្ឍនភា​ពការងារពា​ក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទ​ល្មើសគ្រឿង​ញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុងស្រុកនៃខេត្ត និងដោយឡែកក្រុងស្រុកទាំង៥ ដែលជាប់ព្រំ​ដែនក​ម្ពុជា-ថៃ ដែលក្នុងនោះគិតចាប់ពី​ដើមឆ្នាំ២០២៤ មកកម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបក​រណីគ្រឿងញៀន សរុបចំនួន ១៧​៥លើក និងមានករណីទ្រង់ទ្រាយ​ធំចំនួន ៣ ខណៈកម្លាំ​ងកងរាជអាវុធហត្ថខេត្ត បង្ក្រាប បានចំនួន ៣៨លើក។


ប្រតិបត្តិ​ការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀន​ចម្រុះ​មួយចំនួនទៀត។ ក្រៅពីលទ្ធ​ផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត ក៏បានគូសប​ញ្ជាក់អំពីកិច្ចខិតខំប្រឹ​ងប្រែងលើការងារផ្សព្វផ្សាយអប់រំ វិធានការព្យាបាល និងស្តារនី​តិសម្បទាអ្ន​កញៀនគ្រឿងញៀន ក្នុង​នោះ មានជនរងគ្រោះដោយ​សារធាតុញៀន នៅមជ្ឈមណ្ឌល​ជីវិតថ្មីភ្នំ​បាក់ ជិត ១ ០០០នាក់ ស្រី ៥០នាក់។ ចំណែកការធ្វើតេស្តរកសា​ធាតុញៀនលើ​មន្ត្រីនិង​កម្លាំង រដ្ឋបាលខេត្ត​អនុវត្តបានចំនួន ៤ ៤១៥នាក់ ដោ​យទទួលបា​នលទ្ធផល​អវិជ្ជមានទាំងអស់ និងកំពុងបន្តការធ្វើតេសនេះបន្ថែមទៀត។


ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ក្នុងនាម​ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះលទ្ធផលដែល​រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន​ខុសច្បាប់។ ក្នុងគោ​លដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និង​មន្ត្រីពាក់​ព័ន្ធ ដោយផ្ដោតលើមុខព្រួញ ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចស​ហប្រតិបត្តិកា​រជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។


ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយកចិត្តទុ​កដាក់​ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកងកម្លាំង ស្របតាម​ទិសស្លោកដឹកនាំសម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្រមុខក្រសួង​មហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧ មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញ​ចេញពីក្រ​បខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងប​ទល្មើសគ្រឿងញៀន។


ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋានន​គរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រា​បឱ្យបា​នម៉ឺងម៉ាត់បំផុត ចំពោះទី​តាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផល​ដល់កា​រប្រព្រឹត្តបទ​ល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេត​ឈានទៅ​បង្ក្រាឱ្យ​អស់នូវ​ខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោល​ដៅនៃការ​បង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់​ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវា​សនាមិ​នខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។ ជាមួយគ្នានេះឯ​កឧត្តមអភិ​សន្តិបណ្ឌិត បានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំ​កែប្រែ​ណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថាមានករណីចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយ​អាចទៅពាក់ព័ន្ធដោយ​ផ្ទាល់នឹងបទល្មើស​នៅខាង​ក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោ​យប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹ​ងទទួល​ខុសត្រូវមុនគេ​ ចំពោះបញ្ហាដែលបានកើតឡើង។


ដោយឡែក សម្រាប់កិច្ចសហប្រតិ​បត្តិការបង្ក្រាបបទល្មើសគ្រឿងញៀ​នជាមួយអាជ្ញាធរថៃ ជាប់ព្រំ​ដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបា​លខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌​មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភា​រកិច្ចស្នូល​ដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើឱ្យប​ញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនទៅក្នុង​កិច្ចសហប្រតិបត្តិកា​រគ្រប់​កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំប្រតិភូ បន្តដំណើរទៅសួរសុខ​ទុក្ខកងកម្លាំង និងពិនិត្យច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក និងច្រកទ្វារព្រំដែនអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ច្រករបៀង​ទាំង​ពីរនេះ បាននិងកំពុងស្ថិតក្នុងបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ និងបានដើរតួនាទីយ៉ាង​សំខាន់ក្នុង​ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗរវាងឈ្មួញ និងប្រជាជនទាំងសងខាង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍​លើកទឹកចិត្តកង​កម្លាំងដែលប្រចាំការតាមច្រកទ្វារ បង្កើនការយកចិត្តទុកដាក់​បង្ក្រាបករណីចរាចរណ៍ឆ្លង​កាត់គ្រឿ​ងញៀនផងដែរ។


សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បាន បង្ក្រាបករណី គ្រឿងញៀន បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា បានកំណត់យកការងារអាទិភាព ចំនួន ៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធ​ប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕



























0 comments:

Post a Comment