ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 20, 2024

រន្ទះបាញ់ពលរដ្ឋស្លាប់០២នាក់ និង៥នាក់ទៀតរបួសធ្ងន់ ស្រាល ខណៈពេលកំពុងព្រួសស្រូវ

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)មនុស្ស៧នាក់ ក្នុងនោះ០២នាក់បានស្លាប់​នៅនឹងកន្លែង ០៣នាក់ របួសធ្ងន់​និង០២នាក់របួសស្រាល ដោយសាររន្ទះបាញ់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា​ឆ្នាំ២​០២៤ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។



លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរង​គ្រោះដោ​យសារន្ទះបាញ់មាន

.ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (ស្លាប់)

.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (ស្លាប់​)

.​ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំ​ពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (របួសធ្ងន់)

.ឈ្មោះ បិ​ន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (របួសធ្ងន់)

.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (របួសធ្ងន់)

.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក (របួសស្រាល)

.ឈ្មោះ ជ្រឹង តុន ភេទ​ប្រុស អាយុ ៤៩ឆ្នាំ ភូមិអំពិល​កោង ឃុំណាំតៅ ស្រុកភ្នំស្រុក (របួស​ស្រាល​)

លោកអធិ​ការបានបញ្ជាក់ថា៖នៅមុនពេលកើត​ហេតុជនរង​គ្រោះទាំង០៧​នាក់បាន​ទៅព្រួសស្រូវនៅ​ចំណុចត្រពាំង​តាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្របពេលនោះ នៅវេលាម៉ោ​ងប្រហែលជា៣រសៀលមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ​ផ្គររន្ទះយ៉ា​ងខ្លាំង ជនរងគ្រោះទាំង​នោះបាននាំគ្នារត់​ទៅជ្រកនៅក្រោមម្លប់ដើ​មស្តៅ០​១ដើម​នៅក្បែរនោះ ក៏ស្រាប់​តែរន្ទះបាញ់ប​ណ្តាល​០២នាក់ស្លាប់​នៅនឹងកន្លែង ០៣នាក់រ​ងរបួសធ្ងន់ និង០២​នាក់ទៀតរងរបួស​ស្រាលជនរង​គ្រោះ​រងរបួសធ្ងន់ ស្រាល​កំពុងសំរាក​ព្យាបាលនៅមន្ទីរពេទ្យ ចំណែកជន​រងគ្រោះ​ដែលបាត់​បង់ជីវិត​ត្រូ​វក្រុមគ្រួសាររៀប​ចំធ្វើបុណ្យតាមប្រ​ពៃណី

បញ្ជាក់៖នៅស្រុកភ្នំស្រុកក្នុង​សប្តាហ៍​នៃខែនេះ​ មានករណីរន្ទះ​បាញ់២ករណីជាប់ៗគ្នា ក្នុងនោះ​សត្វ​០៣ក្បាល និងមនុស្ស០៧នាក់











0 comments:

Post a Comment