ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Friday, May 10, 2024

មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញចុះទស្សនកិច្ចសិក្សា«ការងារប្រឡងប្រណាំង វរសេនាតូចថ្មើរជើងលេខ៥១៤

ចំនួនអ្នកទស្សនា: Views

 (បន្ទាយមានជ័យ) លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ និងប្រធានក្រុមព្រឹក្សាប្រឡងប្រណាំង កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៤ បានអញ្ជេីញទស្សនកិច្ចសិក្សា«ការងារប្រឡងប្រណាំង វរសេនាតូចថ្មើរជើងលេខ៥១៤  ដែលកំពុងឈរជេីងនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ 



អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង លោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ ៥១២ ៥១៣ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។ 


លោកមេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗនិងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៤ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងប្រឡងប្រណាំង ក្រៅពីនោះ បានចូលរួមបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ចុះបេសកកម្មផងដែរ។ 


ក្នុងនោះដែរលោក បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕



















0 comments:

Post a Comment