ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 06, 2024

សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហ​គមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ ”

ចំនួនអ្នកទស្សនា: Views

 

ខេត្តសៀមរាប៖ នៅសាលសន្នីសីសុខាសៀមរាបនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សាខាកាកបាទ​ក្រហម​ខេត្តសៀមរាប បានរៀបចំពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ ”



ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោ​កជំទាវ ទាង អេង ទៀសីហា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល​ខេត្ត និង​ការអញ្ជេីញចូល​រួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ស​មាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពនា​នាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំ​ទាវ ឧកញ៉ា ម្ចាស់ ឬតំណាងម្ចាស់ក្រុមហ៊ុន សណ្ឋាគារ អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រ​មាណ ៨៣០នាក់ផងដែរ


ការប្រារព្ធមិទ្ទីងអបអរខួបទី១​៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ មានក្នុ​ងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករប​ស់កាកបាទ​ក្រហម -យល់ដឹងអំពីប្រវត្តិចលនា​របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និង បង្ហាញជូ​នពីលទ្ធផ​លការងារមនុស្សធម៌ ដែលសា​ខាកាកបាទក្រហមកម្ពុជា ខេត្តសៀរាប បានអនុវត្តក្នុងរ​យៈពេលមួយឆ្នាំកន្លងមក ព្រម​ទាំងសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភជា​ថវិកា សម្ភារៈ ឬអំណោយ​មនុស្សធម៌ផ្សេងៗដល់​សាខា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាល​ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ​ដោយឧបទ្ទវហេ​តុផ្សេងៗ ពិសេ​សគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។

តាមរយៈ​ពិធី​នេះ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកស​មាជិកា នៃអង្គពិ​ធីទាំងមូល បានចូលរួម​ឧបត្ថម្ភដល់សា​ខាកាកបាទក្រហ​មកម្ពុជា ខេត្តសៀមរាប រួមជា​អង្ករ ទឹកបរិសុទ្ធ​ និងថ​វិកាផងដែរ






0 comments:

Post a Comment