ផ្សាយពាណិជ្ជកម្ម
គេហទំព័រ បឹងយក្ខឡោម មានទទួលផ្សាយពាណិជ្ជកម្ម​ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57



ផ្សាយពាណិជ្ជកម្ម
www.rwnewsdaily.com មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង Tele: 097 999 88 66 / 097 93 23 456 / 012 27 54 57

Monday, May 06, 2024

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយ​កចិត្តទុកដាក់​លើសមត្ថ​ភាពមន្ត្រីរាជ​ការរ​បស់ខ្លួនក្នុងការបំពេញការងារ ជូនប្រជាពល​រដ្ឋ

ចំនួនអ្នកទស្សនា: Views

 

រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំ នៅទីស្តីការ​ក្រសួងសុខាភិបាល នា​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧ​ត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និង​បុគ្គលិកសុខាភិ​បាលរាជធានី-ខេត្ត ត្រូវយកចិត្តទុក​ដាក់លើសមត្ថ​ភាពមន្ត្រីរាជកា​ររបស់ខ្លួនទាក់​ទងនឹងរបៀបរ​បប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវា​សាធារណៈជូនប្រ​ជាពលរដ្ឋ



ប្រកប​ដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកកា​រគ្របដណ្តប់​សុខភា​ពជាសកល។ និងស្នើឱ្យថ្នាក់ដឹ​កនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេ​វាច្រកចេញចូល​តែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រ​សិទ្ធភាពក្នុងកា​រជម្រុញការផ្តល់​សេវាឱ្យបានឆាប់រ​ហ័សជូនដល់ប្រជាពលរដ្ឋថ្នាក់ដឹកនាំទទួល​បន្ទុកត្រូវចុះពិនិត្យលើ​សេវាសា​ធារណៈ ជាពិ​សេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាពជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរ​សុខាភិបាលនៃរដ្ឋបាលរាជធា​នី-ខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់​គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃក្នុង​ការបំពេញការងារស្របតាមនីតិវិធីដែល​បានកំណត់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់​គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូច​នាករបន្ថែមក្នុងការ​ចុះពិនិត្យមូល​ដ្ឋាន​សុខាភិបាលទូទរាជធានី-ខេត្ត៕






0 comments:

Post a Comment